Content on this page requires a newer version of Adobe Flash Player.

Get Adobe Flash player

International Education Institute ​​    វិទ្យាស្ថាន អប់រំអន្តរជាតិ    Address: #8, St. 173, Olympic quarter, Chamkar Morn district, Phnom Penh    Tel: (855) 023 211 876
Flag Counter

ការសំណេះសំណាល រវាងសាស្រ្តាចារ្យឧត្តមសិក្សា និងមធ្យមសិក្សា
នៅស្រុកស្អាង និងស្រុកកោះធំ  ខេត្តកណ្តាល (ភាគទី២)


នៅថ្ងៃទី១២ ឧសភា ២០១៤ សាស្រ្តាចារ្យស៊ន សំណាង ជាប្រធាន សមាគម​​ អ្នក​ប្រវត្តិសាស្រ្ដ​កម្ពុជា និងជាប្រធាន ក្រុមប្រឹក្សាភិបាល វិទ្យាស្ថានអ៊ីនធឺរេដ (វិទ្យាស្ថានអប់រំអន្តរជាតិ) និង សហការី បានរៀបចំការ សំណេះសំណាល រវាងសាស្រ្តាចារ្យ ឧត្តមសិក្សា និងសាស្រ្តាចារ្យ មធ្យមសិក្សានៅ : វិទ្យាល័យស្អាង វិទ្យាល័យព្រែកអំបិល វិទ្យាល័យព្រែកតាដួង និងវិទ្យា      ល័យកោះធំ   ដោយមានការ ស្វាគមន៍ យ៉ាងកក់ក្តៅពី គណៈនាយក និងសាស្រ្តាចារ្យ រាប់រយ នាក់ និងសិស្សានុសិស្ស រាប់ពាន់នាក់។

ខ្លឹមសារសំខាន់ៗ  នៃការសំណេះសំណាល
សាស្រ្តាចារ្យបណ្ឌិត ស៊ន សំណាង បានជម្រាបជូន លោកនាយក  គណៈនាយក សាស្រ្តាចារ្យ និងសិស្សានុសិស្ស  នៃវិទ្យាល័យទាំង៤ខាងលើ អំពី : សេចក្តីប្រកាសពិភពលោក ស្តីពីការអប់រំឧត្តមសិក្សា សម្រាប់សតវត្សទី២១, សហគមន៍សេដ្ឋកិច្ចអាស៊ាន, ការចងក្រងប្រវត្តិស្ថាប័ន និង ការចងក្រងប្រវត្តិសាស្ត្រជាតិ  ដែលមានខ្លឹមសារសំខាន់ៗ  ដូចតទៅ៖

I-សេចក្តីប្រកាសពិភពលោក ស្តីពីការអប់រំឧត្តមសិក្សា សម្រាប់សតវត្សទី២១
នៅឆ្នាំ១៩៩៨ អង្គការយូណេស្កូ​ (UNESCO) បានចេញ «សេចក្តីប្រកាសពិភពលោកស្តីពីការអប់រំឧត្តមសិក្សា សម្រាប់សតវត្សទី២១» (World Declaration on Higher Education for the 21st Century) ដែលមាន ១៧ មាត្រា។ តាមមាត្រា១ ឧត្តមសិក្សាមានបេសកកម្ម ៖
១-បណ្តុះបណ្តាលនិស្សិត ឲ្យមានសមត្ថភាពខ្ពស់ (Educate highly qualified graduates)
២-ជួយពន្យល់ និងផ្សព្វផ្សាយវប្បធម៌ ដែលមានលក្ខណៈជាតិ តំបន់ អន្តរជាតិ និងជាប្រវត្តិសាស្រ្ត(Help understand and disseminate national and regional, international and historic cultures)
៣-ជួយការពារតម្លៃសង្គម តាមការអប់រំយុវជន។(Help protect societal values by training young people)
៤-រួមចំណែកចំពោះការអភិវឌ្ឍវិស័យអប់រំគ្រប់កម្រិត។(Contribute to the development of education at all levels)

សាស្រ្តាចារ្យបណ្ឌិត ស៊ន សំណាង បានពន្យល់ ដោយលើកយក ឧទាហរណ៍ ជាក់ស្តែងមក បង្ហាញ តាមចំណុច នីមួយៗ។ ក្នុងចំណុចទី៣ «ជួយការពារតម្លៃសង្គម តាមការ អប់រំយុវជន» លោកបាន កោតសរសើរ ចំពោះគណៈ នាយកវិទ្យាល័យ ដែលបាន កសាងបដិមា មួយចំនួន នៅក្នុងសាលា ដូចជាបដិមា ព្រះបាទជ័យវរ្ម័នទី៧  សម្តេចជួនណាត និងលោកតាក្រមង៉ុយ ជាដើម។ នេះជាការជួយ ការពារតម្លៃសង្គម តាមការអប់រំយុវជន ឲ្យយល់ច្បាស់ថា កម្ពុជាជាសង្គម ដែលមានអរិយធម៌ ដ៏រុងរឿង និងមានវីរបុរសជាច្រើន ​ហើយយុវជន ត្រូវជួយការពារ តម្លៃនេះ និងខិតខំ រៀនសូត្រ តាមគំរូវីរភាព នៃវីរបុរសរបស់ខ្លួន។

មាត្រា១៧នៃ «សេចក្តីប្រកាស ពិភពលោកស្តីពី ការអប់រំឧត្តមសិក្សា សម្រាប់សតវត្សទី២១» បានណែនាំឲ្យ ឧត្តមសិក្សាស្ថាបនានូវ «ភាពជាដៃគូ និងសម្ព័ន្ធភាព» (Partnership and alliances) ជាមួយដៃគូនានា (លក្ខណៈជាតិ និងអន្តរជាតិ) ដូចជាសាស្ត្រាចារ្យ សិស្ស និស្សិត អ្នកស្រាវជ្រាវ ពិភពការងារ (World of work) ក្រុមសហគមន៍ (Community groups) និងអង្គការ មិនមែន រដ្ឋាភិបាល ដើម្បី​ជំរុញ ការអភិវឌ្ឍ។
សាស្រ្តាចារ្យបណ្ឌិត ស៊ន សំណាង បានគូសបញ្ជាក់ថា ដោយអនុវត្ត តាមការណែនាំ នេះហើយ បានជា «សមាគម អ្នកប្រវត្តិសាស្ត្រ កម្ពុជា និងវិទ្យាស្ថាន អ៊ីនធឺរេដ» មកស្ថាបនានូវ​       «ភាពជាដៃគូ និង សម្ព័ន្ធភាព» ជាមួយវិទ្យាល័យ ទាំង៤ ខាងលើ នៅថ្ងៃនេះ។



នៅ
វិទ្យាល័យ ស្អាង (ថ្ងៃទី១២ ឧសភា ២០១៤)
វិន័យល្អ និងចំណង់ក្នុងការសិក្សា របស់សិស្សានុសិស្ស




នៅវិទ្យាល័យព្រែកអំបិល (
ថ្ងៃទី១២ ឧសភា ២០១៤)
វិន័យល្អ និងចំណង់ក្នុងការសិក្សា របស់សិស្សានុសិស្ស



នៅវិទ្យាល័យព្រែកតាដួង (
ថ្ងៃទី១២ ឧសភា ២០១៤)
វិន័យល្អ និងចំណង់ក្នុងការសិក្សា របស់សិស្សានុសិស្ស