Content on this page requires a newer version of Adobe Flash Player.

Get Adobe Flash player

International Education Institute ​​    វិទ្យាស្ថាន អប់រំអន្តរជាតិ    Address: #8, St. 173, Olympic quarter, Chamkar Morn district, Phnom Penh    Tel: (855) 023 211 876
Flag Counter


ការសំណេះសំណាល រវាងសាស្រ្តាចារ្យឧត្តមសិក្សា និងមធ្យមសិក្សា
នៅស្រុកស្អាង និងស្រុកកោះធំ  ខេត្តកណ្តាល (ភាគទី៣)


នៅថ្ងៃទី១២ ឧសភា ២០១៤ សាស្រ្តាចារ្យស៊ន សំណាង ជាប្រធានសមាគម​​អ្នក​ប្រវត្តិសាស្រ្ដ​កម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានអ៊ីនធឺរេដ (វិទ្យាស្ថានអប់រំអន្តរជាតិ) និង សហការី បានរៀបចំការសំណេះសំណាល រវាងសាស្រ្តាចារ្យឧត្តមសិក្សា និងសាស្រ្តាចារ្យមធ្យមសិក្សានៅ : វិទ្យាល័យស្អាង វិទ្យាល័យព្រែកអំបិល វិទ្យាល័យព្រែកតាដួង និងវិទ្យា      ល័យកោះធំ   ដោយមានការស្វាគមន៍យ៉ាងកក់ក្តៅពី គណៈនាយក និងសាស្រ្តាចារ្យ រាប់រយ នាក់ និងសិស្សានុសិស្សរាប់ពាន់នាក់។

ខ្លឹមសារសំខាន់ៗ  នៃការសំណេះសំណាល
II-សហគមន៍សេដ្ឋកិច្ចអាស៊ាន ​( ASEAN Economic Community) 

សាស្រ្តាចារ្យបណ្ឌិត ស៊ន សំណាង បានបញ្ជាក់ថាសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅឆ្នាំ២០១៥ នឹងជំរុញកិច្ចសហប្រតិបត្តិការ ក្នុងវិស័យ ៖ អភិវឌ្ឍន៍ធន​ធានមនុស្ស និងការកសាងសមត្ថភាព (Human resources development and capacity building), ការទទួលស្គាល់គុណវុឌ្ឍិខាងវិជ្ជាជីវៈ (Recognition of professional qualifications),  ការតភ្ជាប់ទំនាក់ទំនង (Communications connectivity)។ល។
នៅឆ្នាំ២០១៥ខាងមុខនេះ សមាគមអាស៊ាន នឹងក្លាយជា “សហគមន៍សេដ្ឋកិច្ចអាស៊ាន” ​(AEC : ASEAN Economic Community)  ដែលមានលក្ខណៈសម្គាល់បួនយ៉ាងគឺ៖

១-ផ្សាររួមមួយ និងមូលដ្ឋានផលិតកម្ម 
(A single market and production base)
២-តំបន់សេដ្ឋកិច្ចមួយ ដែលមានការប្រកួតប្រជែងខ្ពស់
(A highly competitive economic region)
៣-តំបន់មួយដែលមានការអភិវឌ្ឍសេដ្ឋកិច្ចដោយសមធម៌
(A region of equitable economic development)
៤-តំបន់មួយដែលធ្វើសមាហរណកម្មពេញលេញ ទៅក្នុងសេដ្ឋកិច្ចពិភពលោក
(A region fully integrated into the global economy)។

ពោលដោយខ្លី សហគមន៍សេដ្ឋកិច្ចអាស៊ាន នឹងប្រែក្លាយអាស៊ានឲ្យទៅជាតំបន់មួយ ដែលមានចលនាដោយសេរី នៃទំនិញ, សេវាកម្ម, វិនិយោគ, ពលកម្មជំនាញ និងលំហូរកាន់តែសេរីនូវប្រាក់ដើមទុន (In short, the AEC will transform ASEAN into a region with free movement of goods, services, investment, skilled labour, and freer flow of capital)។
ដោយផ្អែកលើ ចក្ខុវិស័យរបស់ អាស៊ាន ខាងលើនេះ យើងឃើញថា ធនធាន មនុស្ស ជាកត្តា កំណត់នូវ ជោគជ័យ នៃប្រទេសនីមួយៗ។ សាលារៀន ជាពិសេសនៅ កម្រិត មធ្យមសិក្សា គឺជាថ្នាលបណ្តុះបណ្តាលដ៏  សំខាន់។ កត្តាកំណត់ នូវជោគជ័យ នោះគឺ៖សមត្ថភាព គ្រប់គ្រង​ របស់គណៈនាយក, សមត្ថភាព បង្រៀនរបស់ សាស្ត្រាចារ្យ និងចំណង់ ក្នុងការសិក្សា របស់សិស្ស។
សរុបសេចក្តីមក គោលបំណង ចម្បងនៃ អាស៊ានគឺ “សេដ្ឋកិច្ចផ្អែកលើ ចំណេះដឹង” (Knowledge-based economy) ដោយផ្អែកលើ “ធនធានមនុស្សទំនើប” ដែលមាន ជំនាញខាង “បច្ចេកវិទ្យាខាងព័ត៌មាន និងទំនាក់ទំនង” (Information and Communication Technology)។ ជំនាញនេះ នាំឲ្យយើង អាចបង្កើន ចំណេះដឹង បានយ៉ាងលឿនបំផុត ដោយការ ចេះទាញ យកព័ត៌មាន ពីអ៊ីនធឺណែត (Internet) ដែលជាឃ្លាំង ចំណេះមិន ចេះរីងស្ងួតដ៏អស្ចារ្យ និងអាចបង្កើន ទំនាក់ទំនង បានយ៉ាង លឿនបំផុត  ដោយការ ចេះប្រើអ៊ីម៉េល (Email)  សម្រាប់ ទំនាក់ទំនង ជាតិ និងអន្តរជាតិ។



នៅវិទ្យាល័យព្រែកតាដួង (ថ្ងៃទី១២ ឧសភា ២០១៤)




នៅវិទ្យាល័យ ស្អាង (ថ្ងៃទី១២ ឧសភា ២០១៤)



នៅវិទ្យាល័យ ស្អាង (ថ្ងៃទី១២ ឧសភា ២០១៤)

វិន័យល្អ និងចំណង់ក្នុងការសិក្សា របស់សិស្សានុសិស្ស



នៅវិទ្យាល័យព្រែកតាដួង (ថ្ងៃទី១២ ឧសភា ២០១៤)

វិន័យល្អ និងចំណង់ក្នុងការសិក្សា របស់សិស្សានុសិស្ស