Content on this page requires a newer version of Adobe Flash Player.

Get Adobe Flash player

International Education Institute ​​    វិទ្យាស្ថាន អប់រំអន្តរជាតិ    Address: #8, St. 173, Olympic quarter, Chamkar Morn district, Phnom Penh    Tel: (855) 023 211 876
Flag Counter

ការសំណេះសំណាល រវាងសាស្រ្តាចារ្យឧត្តមសិក្សា និងមធ្យមសិក្សា
នៅស្រុកស្អាង និងស្រុកកោះធំ  ខេត្តកណ្តាល (ភាគទី៤)

នៅថ្ងៃទី១២ ឧសភា ២០១៤ សាស្រ្តាចារ្យស៊ន សំណាង ជាប្រធាន សមាគម​​អ្នក ​ប្រវត្តិសាស្រ្ដ​កម្ពុជា និងជាប្រធាន ក្រុមប្រឹក្សាភិបាល វិទ្យាស្ថានអ៊ីនធឺរេដ (វិទ្យាស្ថានអប់រំអន្តរជាតិ) និង សហការី បានរៀបចំ ការសំណេះសំណាល រវាងសាស្រ្តាចារ្យ ឧត្តមសិក្សា និងសាស្រ្តាចារ្យ មធ្យមសិក្សានៅ : វិទ្យាល័យស្អាង វិទ្យាល័យព្រែកអំបិល វិទ្យាល័យព្រែកតាដួង និងវិទ្យា      ល័យកោះធំ   ដោយមាន ការស្វាគមន៍ យ៉ាងកក់ក្តៅពី គណៈនាយក និងសាស្រ្តាចារ្យ រាប់រយ នាក់ និងសិស្សា នុសិស្សរាប់ពាន់នាក់។

ខ្លឹមសារសំខាន់ៗ  នៃការសំណេះសំណាល
III-ការចងក្រងប្រវត្តិស្ថាប័ន (ប្រវត្តិសាស្ត្រសាធារណៈ)

សាស្រ្តាចារ្យបណ្ឌិត ស៊ន សំណាង បានគោរពអញ្ជើញ លោកនាយក គណៈនាយក និងសាស្រ្តាចារ្យ​នៃវិទ្យាល័យរបស់យើង ឲ្យចូលរួម ជាមួយសមាគម អ្នកប្រវត្តិសាស្រ្តកម្ពុជា ដើម្បីចងក្រង ប្រវត្តិសាលារៀន និងប្រវត្តិវត្តអារាម។ល។ ទុកជាឯកសារ សម្រាប់ អ្នកបន្តវេនពីយើង និងកូនចៅយើង។

ចំណាំ : សមាគម អ្នកប្រវត្តិសាស្រ្តកម្ពុជា (ស.ប.ក) ត្រូវបានបង្កើតឡើង នៅថ្ងៃទី២៨ មិថុនា ២០១៣ (លិខិតរបស់ក្រសួងមហាផ្ទៃ លេខ: ១០៩៩ សជណ) ដោយសារការ ខិតខំរបស់បញ្ញវន្ត យើងមួយចំនួន ដែលជាអ្នកប្រវត្តិសាស្ត្រ និងជាអ្នក​​ស្រឡាញ់ ប្រវត្តិសាស្ត្រ។ ទិសដៅចំបងនៃ ស.ប.កគឺ ការ​បង្កើន ការយល់ដឹង អំពីអតីតកាល នៃប្រទេស​​កម្ពុជា នៃតំបន់ និង​ពិភពលោក ដើម្បី រួមចំណែកចំពោះ «សន្តិភាព វិបុលភាព និង​វឌ្ឍនភាព»។  ចំណែក គោលបំណង ៣ដំបូង នៃសមាគមនេះគឺ ៖

១-ស្ថាបនា និងបង្កើនទំនាក់ទំនងជិតស្និទ្ធ ក្នុងចំណោមអ្នកប្រវត្តិសាស្ត្រកម្ពុជា ដើម្បី​ការអភិវឌ្ឍធនធានមនុស្ស និងវឌ្ឍនភាពរួម។
២-ធ្វើឲ្យប្រសើរឡើង ចំពោះការងារ​របស់អ្នកប្រវត្តិសាស្ត្រកម្ពុជា ក្នុងការបង្រៀន ការស្រាវជ្រាវ និង​សេវាកម្ម តាមរយៈការបណ្តុះបណ្តាល និងវិក្រឹតការ។​
៣-បង្កើនការស្រាវជ្រាវអំពី ប្រវត្តិសាស្ត្រសាធារណៈ និងការសិក្សាសង្គម។ល។

IV-ការចងក្រងប្រវត្តិសាស្ត្រជាតិ
សាស្រ្តាចារ្យបណ្ឌិតស៊ន សំណាង ក៏បានគោរពអញ្ជើញ លោកនាយក គណៈនាយក និងសាស្រ្តាចារ្យ​​ នៃវិទ្យាល័យ របស់យើង ព្រមទាំង ចាស់ព្រឹទ្ធាចារ្យ នៅតាមស្រុកភូមិ ឲ្យចូលរួម ជាមួយ ស.ប.ក ដើម្បី ចងក្រង ប្រវត្តិសាស្ត្រ ជាតិ ពីសង្គ្រាម លោកលើកទី២ ដល់ឯករាជ្យឆ្នាំ១៩៥៣។

ចំណាំ : ព្រឹត្តិការណ៍ជាតិ ទាំងនោះ ដែលបានកន្លង ផុតទៅជាងកន្លះ សតវត្សមកហើយ ត្រូវមាន ការចងក្រង ឲ្យទៅជាឯកសារ ដោយប្រើប្រាស់ ឯកសារសរសេរ ដែលមាន មួយចំនួនហើយ  និងប្រមូលនូវ ការចងចាំពី ចាស់ព្រឹទ្ធាចារ្យ នៅតាមស្រុកភូមិ ដែលជាសាក្សី នៃព្រឹត្តិការណ៍ ទាំងនោះ ដូចជា៖ ការមកដល់ កម្ពុជានៃ កងទ័ពជប៉ុន, ទំនាក់ទំនង​បារាំង-ជប៉ុន នៅកម្ពុជា ក្នុងសង្គ្រាម លោកលើកទី២, ទំនាក់ទំនង កម្ពុជា-ថៃ, ទំនាក់ទំនង រវាងទាហានជើងខ្មៅ និងជើងក្រហម, ចលនាខ្មែរឥស្សរៈ និងតួនាទី​ របស់ព្រះរាជាខ្មែរ។ល។




នៅ
វិទ្យាល័យ ស្អាង (ថ្ងៃទី១២ ឧសភា ២០១៤)

 

នៅ
វិទ្យាល័យ ស្អាង (ថ្ងៃទី១២ ឧសភា ២០១៤)



នៅវិទ្យាល័យព្រែកតាដួង (ថ្ងៃទី១២ ឧសភា ២០១៤)



IMG_4161

នៅវិទ្យាល័យព្រែកតាដួង (
ថ្ងៃទី១២ ឧសភា ២០១៤)
 



នៅវិទ្យាល័យព្រែកតាដួង (ថ្ងៃទី១២ ឧសភា ២០១៤)



នៅវិទ្យាល័យព្រែកអំបិល (
ថ្ងៃទី១២ ឧសភា ២០១៤)



នៅវិទ្យាល័យព្រែកអំបិល (ថ្ងៃទី១២ ឧសភា ២០១៤)




នៅ
វិទ្យាល័យ កោះធំ  (ថ្ងៃទី១២ ឧសភា ២០១៤)
 



នៅ
វិទ្យាល័យ កោះធំ  (ថ្ងៃទី១២ ឧសភា ២០១៤)